Hy Socheat's profile

Khmer New Year 2021

MOHA SANGKRAN CHNAM TMEY
Happy khmer new year 2021
 
• មហាសង្ក្រានឆ្នាំថ្មី •
• ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
 
នឹងគណនាឆ្នាំឆ្លូវ សង្ក្រានឆ្នាំថ្មីនឹងចូលមកដល់នៅថ្ងៃទី ៣ កើត ខែពិសាខ វេលាម៉ោង ៤:០០ នាទីទៀបភ្លឺ ព្រះអាទិត្យចរចេញពី មីនរាសី ទៅស្ថិតនៅឯមេសរាសី តាមគោវិថីផ្លូវកណ្តាល ទើបមានទេពធីតា ១ ព្រះអង្គជាមគ្គនាយិកា:
 
• ព្រះអង្គព្រះនាម មណ្ឌាទេវី គង់នៅចតុមហារាជការ 
• ទ្រង់អម្ពរសស្ត្រា ពណ៌អន (ពណ៌ខៀវខ្ចី)
• លម្អព្រះការណ៌ដោយ សៀតផ្កា ចាម្ប៉ា 
• អភារណៈ កែវពិទូរ្យ (ពេជ្រភ្នែកឆ្មា) 
• ភក្សាហារ ទឹកដោះសប្បិ ទឹកដោះស្រស់
• ព្រះហស្តស្តាំទ្រង់ម្ជុល ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ 
• គង់ផ្ទំបិទព្រះនេត្រលើខ្នងគទ្រភៈ (សត្វលា) ជាពាហនៈ 
 
ទើបនាំអស់ទេវបុត្រ ទេពធីតាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវឈ្មោះធម្មមាលី នាទីភ្នំកៃលាស ខេត្តហេមពាន្ត ជាទីតម្កល់ទុកសិរសា កបិលមហាព្រហ្ម តម្កល់លើពានមាស នាំយកចេញមកដង្ហែប្រទក្សិណជុំវិញ ភ្នំព្រះសុមេរុរាជ ជុំចក្រវាល តាមផ្លូវព្រះអាទិត្យចរគម្រប់ ៦០ នាទី ហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញ រួចប្រជុំទេវបុត្រ ទេវធីតាចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង ៧ ត្រជាក់ត្រជំ ក្សេមក្សាន្តព្រះហប្ញទ័យ  ទើបនាំគ្នាចូលទៅសមាទានសីលគ្រប់ៗព្រះអង្គ លះបង់អស់មន្ទិលសៅហ្មង អព្វមង្គលទាំងឡាយឱ្យជ្រះស្រឡះ ចម្រើននូវសិរីសួស្តី សុភមង្គល ជន្មាយុយឺនយូរដល់អស់ពពួកទេវតា មនុស្សសត្វទាំងឡាយ តាំងពីឆ្នាំថ្មីនេះ តរៀងទៅ ៚
Khmer New Year 2021
Published:

Owner

Khmer New Year 2021

Published: